General Commissariat of National Police
.

ជនជាតិ Rohingya រាប់សិបនាក់ ដែលភៀសខ្លួនចេញពីមីយ៉ាន់ម៉ា ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយដ្រូន

Loading

BANGKOK, Aug 10 (Reuters) – សាក្សីជាច្រើននាក់បាននិយាយថា ការវាយប្រហារដោយដ្រូនបានសម្លាប់ជនជាតិ Rohingya ដែលភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា រាប់សិបនាក់ ដោយមានទាំងគ្រួសារ ដែលមានកូនតូចៗផងដែរ ដោយពិពណ៌នាអំពីអ្នក ដែលនៅរស់រានមានជីវិតថា កំពុងនៅគំនរសាកសពដើម្បីកំណត់អត្តសញ្ញាណសាច់ញាតិដែលស្លាប់ និងរបួស។

សាក្សី ០៤នាក់ សកម្មជន និងអ្នកការទូតម្នាក់ បានពណ៌នាអំពីការវាយប្រហារដោយដ្រូនកាលពីថ្ងៃចន្ទ ដែលបានវាយប្រហារទៅលើក្រុមគ្រួសារ ដែលកំពុងរង់ចាំឆ្លងព្រំដែន ចូលទៅក្នុងប្រទេសបង់ក្លាដែស ដែលនៅជិតខាង។

ស្ត្រីមានផ្ទៃពោះម្នាក់ ដែលរងរបួសយ៉ាងធ្ងន់ធ្ងរ និងកូនស្រីអាយុ ០២ឆ្នាំ ស្ថិតក្នុងចំណោមជនរងគ្រោះ នៅក្នុងការវាយប្រហារដ៏សាហាវបំផុត០១ទៅលើជនស៊ីវិលក្នុងរដ្ឋ Rakhine ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ថ្មីៗ នៃការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាម។

កាលពីថ្ងៃសុក្រ សាក្សី ០៣នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា កងទ័ព Arakan ជាអ្នកទទួលខុសត្រូវ ដែលជាការចោទប្រកាន់ត្រូវបានបដិសេធដោយក្រុមនេះ។ ហើយកងជីវពល និងយោធាមីយ៉ាន់ម៉ា បានស្តីបន្ទោសគ្នាទៅវិញទៅមក។ សារព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់ចំនួនអ្នកស្លាប់ នៅក្នុងការវាយប្រហារ ឬកំណត់ការទទួលខុសត្រូវដោយឯករាជ្យនោះទេ។

វីដេអូដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីគំនរសាកសពពាសពេញដីភក់ ហើយវ៉ាលី និងកាបូបស្ពាយនៅរាយប៉ាយជុំវិញនោះ។ អ្នកនៅរស់រានមានជីវិតចំនួន ០៣នាក់ បាននិយាយថាមនុស្សជាង ២០០នាក់បានស្លាប់ ខណៈដែលសាក្សីនៅកន្លែងកើតហេតុបាននិយាយថា លោកបានឃើញសាកសពយ៉ាងហោចណាស់ ៧០នាក់៕