General Commissariat of National Police
.

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហែម​ សុវត្ថិ  អញ្ជើញចូលរួម​កិច្ចប្រជុំ​ គណៈកម្មការ​ចំពោះ​កិច្ច​ ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ អគារ​សង្ស័យ​ប្រកប​អាជីវកម្ម ​អន​ឡាញ​ខុសច្បាប់​ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ​ 

Loading

(​ព្រះ​សីហ​នុ​)​ ៖​ នា​រសៀល​ ថ្ងៃ​ចន្ទ​ ៨​កើត​ ខែ​ស្រាពណ៍​ ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ ទី​១២​ ខែសីហា​ ឆ្នាំ​២០២៤​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហែម​ សុវត្ថិ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ទទួល​ដឹកនាំ​ការងារ​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ និង​ជា​សមាជិក​គណៈកម្មការ​ចំពោះ​កិច្ច ​ដើម្បី​បង្ក្រាប​បទល្មើស​ឆបោក​ តាម​ប្រព័ន្ធ​អន​ឡាញ​ (Scammed​ online)​ នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​ បាន​ចូលរួម​កិច្ចប្រជុំ ​គណៈកម្មការ​ចំពោះ​កិច្ច​ ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ អគារ​សង្ស័យ​ប្រកប​អាជីវកម្ម​ អន​ឡាញ​ខុសច្បាប់​ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ​ ដឹកនាំ​ដោយ​ ឯកឧត្តម​ សន្តិ​បណ្ឌិត​ សុខ​ ផល​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ នៅ​សាល​ប្រជុំ​សាលាខេត្ត​ព្រះ​សីហ​នុ​៕​