General Commissariat of National Police
.

ខ្ញុំបាទ​ឧត្តមសេនីយ៍ឯក​ ប៊ុ​ន​ប៉ា​ ម៉ា​រី​លុ​ច​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​មន្ត្រី​នគរបាល​ជាតិ​ក្រោម​ឱវាទ​ទាំងអស់​ សូម​ធ្វើការ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​សារ​សំឡេង​ពិសេស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន

Loading

ខ្ញុំបាទ​ឧត្តមសេនីយ៍ឯក​ ប៊ុ​ន​ប៉ា​ ម៉ា​រី​លុ​ច​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​មន្ត្រី​នគរបាល​ជាតិ​ក្រោម​ឱវាទ​ទាំងអស់​ សូម​ធ្វើការ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​សារ​សំឡេង​ពិសេស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ពន្យល់​បន្ថែម​អំពី​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ DTA​ ដល់​ជនរួមជាតិ​ទាំងអស់​ នៅ​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២៤​នេះ​។​

​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ក្នុង​នាម​ជា​កងកម្លាំង​នគរបាល​ជាតិ​ក្រោម​ឱវាទ​ទាំងអស់​ សូម​ធ្វើការ​ប្រឆាំង​ដាច់ខាត​នូវ​ការ​ប៉ុនប៉ង​ប្រមូលផ្តុំ​ធ្វើ​បាតុកម្មហិង្សា​ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ និង​សូម​ប្តេជ្ញា​ការពារ​ឲ្យ​ខាង​តែ​បាន​នូវ​សន្តិភាព​ ស្ថិរភាព​ជាតិ​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ដើម្បី​សេចក្តីសុខ​សាន្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ទាំងអស់​គ្នា​។​