រាជធានីភ្នំពេញ ៖ ក្នុងនាមខ្ញុំបាទ ប្រធានអង្គភាព និងថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងមន្ត្រី នៃអង្គភាពតម្រួតបទបញ្ជា យើងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុង លើគម្រោងសហប្រតិបត្តិការ អភិវឌ្ឍ តំបន់ត្រីកោណ កម្ពុជា ឡាវនិងវៀតណាម ហៅកាត់ថា CLV DTA របស់ រាជរដ្ឋាភិបាលកម្ពុជា ។
កន្លងមក មានក្រុមប្រឆាំងជ្រុលនិយម នៅក្នុង និងក្រៅប្រទេស មួយក្តាប់ តូចបានធ្វើការផ្សព្វផ្សាយ ប្រឌិតរឿងញុះញង់ បំបែកបំបាក់ធ្វើអោយចលាចល ក្នុងគោលបំណងបំផ្លាញ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម សំដៅផ្ដួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ប្រសូត្រចេញពីការបោះឆ្នោត ដែលកំពុងមានសន្តិភាព ពេញលេញ និងកំពុងមានការអភិវឌ្ឍជឿនលឿនទៅមុខ ។
ក្នុងនាម ប្រធានអង្គភាពតម្រួតបទបញ្ជា និងសហការីទាំងអស់ សូមប្រកាស ជាឱឡារឹកថាយើង ខ្ញុំទាំងអស់គ្នា ប្តេជ្ញា លះបង់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ការពាររាជរដ្ឋាភិបាលស្របច្បាប់ប្រសូត្រចេញពីការបោះឆ្នោត មិនអោយពួកអគតិ មួយចំនួន មកញុះញង់ បំបែកបំបាក់ និងផ្តួលរំលំរាជរដ្ឋាភិបាលបានឡើយ ទោះ ក្នុងរូបភាពបែបណា ក្នុងកាលៈទេសៈណាក៏ដោយ ៕