ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្តសៀមរាប បានចាត់ លោកឧត្តមសេនីយ៍ត្រី សឿន សេន និង លោកឧត្តមសេនីយ៍ត្រី វ៉ាន់ រិទ្ធ ដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរដែនដី បាននាំយកនូវថវិកាចំនួន ៣២,០០០,០០០៛ (សាមសិបពីរលានរៀល) និង គ្រឿងឧបភោគបរិភោគមួយចំនួន របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ចំនួន៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០៛ (បួនលានរៀល) ដូចខាងក្រោម៖
១.ឈ្មោះ ទិត អ៊ន់ ភេទស្រី អាយុ ៦៧ឆ្នាំ អត្តលេខ SA1001297 (ពលី) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប។
២.ឈ្មោះ យូ យ៉ុន ភេទប្រុស អាយុ ៦២ឆ្នាំ អត្តលេខ RA11002787 (និវត្តជន) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
៣.ឈ្មោះ សេង ស៊ន់ ភេទប្រុស អាយុ ៥៧ឆ្នាំ អត្តលេខ HA88001606 (ពិការ) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
៤.ឈ្មោះ សូត្រ ពៅ ភេទប្រុស អាយុ ៨០ឆ្នាំ អត្តលេខ HA97000988 (ពិការ) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
៥.ឈ្មោះ យ៉េ រុំ ភេទស្រី អាយុ ៧០ឆ្នាំ អត្តលេខ SA96001401 (ពលី) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
៦.ឈ្មោះ មី មឿន ភេទប្រុស អាយុ ៧០ឆ្នាំ អត្តលេខ RA022001946 (និវត្តជន) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិលៀប ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
៧.ឈ្មោះ ស៊ុន គ្រឿង ភេទប្រុស អាយុ ៨១ឆ្នាំ អត្តលេខ RA02001312 (និវត្តជន) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិប្រាសាទត្រាវ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។
៨.ឈ្មោះ ឃ្លោក ខ្លួត ភេទប្រុស អាយុ ៥៤ឆ្នាំ អត្តលេខ HA98000737 (ពិការ) ដែលបានទទួលមរណភាព ដោយរោគាពាធ ស្ថិតនៅភូមិថ្នល់ ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាសដ៏សែនក្រៀមក្រំបំផុតនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការរង និងក្រុមការងារ ក៏បានសំណេះសំណាលរំលែកទុក្ខ និងអាននូវលិខិតចូលរួមមរណទុក្ខរបស់គណៈកម្មាធិការ ស.អ.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ ៕