General Commissariat of National Police
.

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមប្រកាសគាំទ្រនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (DTA)

Loading

ខេត្តកំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមន្រ្តីក្រោមឱវាទទាំងអស់ សូមប្រកាសគាំទ្រនូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមនៅគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (DTA) របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសារសំឡេងនេះដែរ សម្តេចមហាសេនាតេជោប្រធានព្រឹទ្ធសភា បានធ្វើការពន្យល់ដោយផ្ទាល់ក្នុងក្រុមរបស់ យុវជន មួយចំនួន ដែលកំពុងបំផុសចលនាប្រឆាំងនឹងការអភិវឌ្ឍន៍ និងជំរុញការចេញមកធ្វើបាតុកម្ម។

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង សូមប្រកាសដាច់ខាតនូវការប៉ុនប៉ងប្រមូលផ្តុំធ្វើបាតុកម្មហិង្សា ដើម្បីផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោតស្របតាមទឹកចិត្តប្រជាពលរដ្ឋ។

ក្នុងនាមជាកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមប្រកាសគាំទ្រនឹងប្តេជ្ញាការពារនូវ សន្តិភាព និងថែរក្សាឱ្យបាននូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕