General Commissariat of National Police
.

ប្រទេសឥណ្ឌូណេស៊ី បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាលើកដំបូង នៅក្នុងរដ្ឋធានីថ្មី Nusantara ដែលបានគ្រោងទុក

Loading

JAKARTA, Aug 12 (Reuters) – នៅថ្ងៃចន្ទ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង នៅក្នុងរដ្ឋធានីថ្មី​ ដែលបានគ្រោងទុកគឺ Nusantara ខណៈដែលមេដឹកនាំកំពុងស្វែងរកការធានាដំណើរការដល់អ្នកវិនិយោគ សម្រាប់គម្រោងមេហ្គាដែលមានទំហំ ៣២ពាន់លានដុល្លារសហរដ្ឋអាមេរិក មុនពេលលោកចាកចេញពីតំណែងនៅតុលា។

ក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីការប្រកាស គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏លេចធ្លោ ដោយមានបំណងបន្ធូរបន្ថយបន្ទុកកកស្ទះចរាចរណ៍ លិចទឹក និងប្រជាជនលើសចំនួនក្នុងទីក្រុងហ្សាកាតា ទីក្រុង Nusantara បានប្រឈមមុខនឹងបញ្ហាមួយចំនួន រួមទាំងការពន្យារពេលសាងសង់ និងកង្វះការវិនិយោគពីបរទេស។

ដោយ​ត្រៀម​ខ្លួន​ចាក​ចេញ បន្ទាប់​ពី​កាន់​តំណែង​បាន​០២​អាណត្តិ លោក Joko Widodo ដែល​ត្រូវបានគេស្គាល់ថា Jokowi បាន​ប្រាប់​រដ្ឋ​មន្ត្រីថា រដ្ឋធានី​ថ្មី​​ជាការបើក​ជំពូក​ថ្មី​ ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេសនេះ។

លោកមានប្រសាសន៍ចេញពីវិមានរដ្ឋថ្មី ដែលមានរាងឥន្ទ្រីថា “រាជធានីថ្មី Nusantara គឺជាផ្ទាំងក្រណាត់ដែលយើងអាចឆ្លាក់សម្រាប់អនាគត។ មិនមែនគ្រប់ប្រទេសទាំងអស់សុទ្ធតែមានឱកាស ឬសមត្ថភាពក្នុងការសាងសង់រាជធានីថ្មីពីចំណុចសូន្យនោះទេ”។

ទីក្រុង Nusantara កំពុងត្រូវបានសាងសង់នៅក្នុង ដែលត្រូវបានដាំដើមឈើឡើងវិញនៅលើកោះ Borneo និងមានចម្ងាយប្រហែល ១.២០០គីឡូម៉ែត្រ ពីរដ្ឋធានីហ្សាកាតា៕

Indonesian President Joko Widodo with Vice President Ma’ruf Amin leads a plenary cabinet meeting at the Garuda Palace in the Nusantara National Capital (IKN), East Kalimantan province, Indonesia, August 12, 2024. Antara Foto/Sigid Kurniawan/via REUTERS