General Commissariat of National Police
.

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១២ សីហា កើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ និងរបួសធ្ងន់ស្រាល ៨នាក់

Loading

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១១លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ (ស្រី ០នាក់), រងរបួសសរុប ៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៤នាក់ (ស្រី ០នាក់) រងរបួសស្រាល ៥នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៧នាក់)។

យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ៤នាក់, ធ្ងន់ ១នាក់, ស្រាល ២នាក់) , មិនគោរពសញ្ញា ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់), មិនគោរពសិទិ្ឋ ២លើក (ស្លាប់ ២នាក់, ធ្ងន់ ០នាក់, ស្រាល ១នាក់), មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ៣នាក់, ធ្ងន់ ២នាក់, ស្រាល ១នាក់) និងប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ១នាក់)៕