General Commissariat of National Police
.

ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ អញ្ជើញ​បើក​វគ្គ​បណ្ដុះបណ្ដាល​ បំប៉ន​ជំនាញ​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន​ នីតិវិធី​ និង​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​

Loading

​រាជធានី​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០២៤​ ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី​ ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ បំប៉ន​ជំនាញ​ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន​ នីតិវិធី​ និង​ច្បាប់​ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​ ពិធី​នេះ​ មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍​ វរសេនីយ៍​ នាយករង​មន្ទីរ​ លោកគ្រូ​បង្គោល​ លោកនាយ​ការិយាល័យ​ និង​សិក្ខាកាម​ចំណុះ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀនសរុបចំនួន៨៤នាក់​។​

​ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ឃឹ​ង​ សា​រ៉ាត់​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ មាន​ប្រសាសន៍​ថា​ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ព្រមទាំង​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​អភិ​សណ្ដិ​បណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​ចាត់តាំង​លោក​ឧត្ដមសេនីយ៍ទោ​ អុិ​ន​ សុង​ នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ជា​គ្រូ​បង្គោល​ ក្នុង​វគ្គបណ្ដុះបណ្ដាល​បំប៉ន​ជំនាញ​រយៈពេល​ខ្លី​ជាច្រើន ដូចជា វគ្គបណ្តុះបណ្តាល ស្ដី​ពី​តួនាទី​ភារៈកិច្ច​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ដល់​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ តាម​បណ្ដា​ស្នងការ​ រាជធានី​-​ខេត្ត​ ទូ​ទាំង​ប្រទេស​ ដែល​មក​ដល់​ពេល​នេះ​យើង​ចូលរួម​ប​បណ្ដុះបណ្ដាល​បាន​ចំនួន​ ១២​ខេត្ត​ហើយ​និង​កំពុង​បន្ត​រហូត​គ្រប់​ ២៥​រាជធានី​-​ខេត្ត​។​ ចំពោះ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក៏​ធ្លាប់​បាន​បើក​វគ្គ​បំប៉ន​ជំនាញ​ ចំនួន​២​លើក​រួច​មក​ហើយ​ ដោយ​មាន​សិក្ខាកាម​សរុប​ ចំនួន​១២០​នាក់​ មក​ពី​បណ្ដា​ការិយាល័យ​ទាំង​១១​។​

​ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក៏​បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ចំនួន​៤​ចំណុចរួម​មាន​ ៖​
១-​សិក្ខាកាម​សូម​យកចិត្តទុកដាក់​ស្ដាប់​គ្រូ​បង្គោល​ និង​ដកស្រង់​បទ​ពិសោធន៍​ពី​ពួក​គាត់​ ព្រោះ​ពួក​គាត់​សុទ្ធតែ​ជា​បុគ្គល​ជំនាញ​ និង​មាន​ស្នាដៃ​ក្នុង​អង្គភាព​
២-​ត្រូវ​មក​សិក្សា​ឲ្យ​បាន​ទៀងទាត់​ គោរព​ពេលវេលា​ បទ​ញ្ជា​ផ្ទៃក្នុង​ ត្រូវ​មាន​វិន័យ​ជា​កងកម្លាំង​
៣-​ក្រោយ​បញ្ចប់​វគ្គ​បំប៉ន​នេះ​ សិក្ខាកាម​ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ និង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​
៤-​សូម​យកចំណេះ​ដឹង​ ដែល​ទទួល​បាន​ពី​វគ្គ​បំប៉ន​ជំនាញ​នេះ​ ទៅ​បម្រើ​សង្គម​ជាតិ​ បម្រើ​អង្គភាព​ ជា​ពិសេស​គឺ​ត្រូវ​ស្មោះត្រង់​ជាមួយ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ដែល​មាន​ សម្ដេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ ជា​នាយក​រដ្ឋមន្ត្រី​៕​