General Commissariat of National Police
.

កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែនប្រចាំ ឆ្នាំ​២០២៤ និងលើកទិសដៅកិច្ចសហប្រ​តិបត្តិការ ឆ្នាំ២០២៥ រវាងស្នងការដ្ឋាននគរបាល ខេត្ត​មណ្ឌលគិរី (កម្ពុជា) ជាមួយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្តប៊ិញភឿក (វៀតណាម) 

Loading

មណ្ឌលគិរី៖ នាព្រឹក ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំ​រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ២០២៤ គណ:ប្រតិភូនៃស្នង​ការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ ស្នងការរងទទួលការងារផែនសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរ​បាលខេត្ត បានដឹកនាំគណ:ប្រតិភូ អញ្ជើញចូល​រួម​ក្នុងកិច្ចប្រជុំកិច្ច សហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ តាមតំបន់ព្រំដែនប្រ​ចាំ​ឆ្នាំ២០២៤ និងលើកទិសដៅកិច្ចសហប្រតិបត្តិការ ឆ្នាំ២០​២៥ រវាងស្នងការដ្ឋាននគរបាល ខេត្តមណ្ឌល​គិរី (កម្ពុជា) ជាមួយទីបញ្ជាការដ្ឋានកង​ទ័ពការពារព្រំដែនខេត្តប៊ិញភឿក សាធារណ:រដ្ឋ​សង្គមនិយម (វៀតណាម) ភាគី(កម្ពុជា) ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ ស្នង​ការរងទទួលការងារផែនសន្តិសុខ ជាប្រធានប្រតិភូ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីព្រមទាំង លោក ឧត្តម​សេនីយ៍ត្រី ឆាយ សុខា អនុ​ប្រធាននាយ​កដ្ឋានទទួលបន្ទុកកិច្ចការព្រំ​ដែន​នៃអគ្គស្នងការដ្ឋានន​គរបាលជាតិ ព្រមទាំង លោកស្នងការរង លោកមេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកទាំង២ លេខ​៣០៣/ ៦២១ លោកអធិការស្រុកអូររាំង និង លោកអធិការ ស្រុកកែវសីមា និងប្រតិភូអមដំណើ។

ភាគីវៀតណាម ដឹកនាំដោយ លោកវរសេនី​យ៍ឯក ប៊ួយ មីញស័យ មេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តប៊ិញភឿកសាធានរណ:រដ្ឋសង្គមនិយម វៀតណាម។ ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ ភាគីវៀតណាមបានឯក​ភាព ​ទាំងស្រុងលើរបាយការណ៍ និងបានស្នើសុំសុំអោយភាគីកម្ពុជា សហការល្បាតរួមគ្នា ស្របជាមួយ កងទ័ពការពារព្រំដែនវៀតណាម និងបានអោយខាងគណ:ប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរលើកយកមកពិភាក្សាគ្នា ជាមួយគ្នាដើម្បីរកដំណោះស្រាយ រវាងភាគីទាំងពីរ។

ចំណែកឯភាគីកម្ពុជា លោកស្នងការរង លោកក៏បានលើកពីបញ្ហាសំខាន់ៗ មួយចំនួនយកពិភាក្សាគ្នា និងបានសុំឱ្យភាគីវៀតណាម សូមសហការជាមួយកម្លាំង នៃភាគីកម្ពុជាក៏ដូចជាការចូលបង្ការ និងបង្ក្រាបឱ្យបាននូវរាល់បទល្មើសគ្រប់ប្រភេទ ដូចជាបទល្មើសឆ្លងដែនដោយខុស​ច្បាប់ និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ សូមឱ្យភាគីវៀតណាម ជួយទប់ស្កាត់ឱ្យខានតែបាន និងបន្តសើបអង្កេតរកនូវមេខ្យល់ ដែលមានការដឹកនាំមនុស្សឆ្លងដែនដោយខុសច្បាប់ និងការជួញដូរមនុស្ស​ខុសច្បាប់ ចូលមកកម្ពុជានិងបទល្មើសគ្រប់ទម្រង់ នៅតាមខ្សែបន្ទាត់ព្រំដែន រវាងភាគីនៃប្រទេសទាំងពីរ។

មុននិងបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នា លើកំណត់ហេតុលើកិច្ចព្រមព្រៀង និងបានចុះហត្ថ​លេខា លើកំណត់ហេតុ នៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមខ្សែបន្ទាត់ព្រំដែន ឆ្នាំ២០២៤ និង​លើកទិស​ដៅ​បន្ត កិច្ចសហប្រតិបត្តិការ​បន្ត ឆ្នាំ​២០២៥ បន្តទៀត ព្រមទាំងបានជូនកាដូរ អនុស្សាវរីយ៍រវាងភាគីទាំងពីរក្នុងភាពស្និទិស្នាលជាទីបំផុតរវាងភាគី នៃថ្នាក់ដឹកនាំនៃខេត្តទាំងពីរ នៃប្រទេសទាំងពីរ៕