កំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ មានកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៤-២០២៥ និងផ្សព្វផ្សាយផែនការពារ ពិធីមិន្ទីញ ខួបលើកទី៤៦ នៃទិវាជ័យជំម្នះ ៧មករា
១៩៧៩-០៧ មករា ២០២៥ ដោយបន្ថែមការផ្សព្វផ្សាយស្ដីពីពង្រឹងការគោរពវិន័យ ការស្លៀកសំលៀកបំពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ការធានានិរន្តរភាពការងារ ការគ្រប់គ្រង ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងសុខុមាលភាពជូនមន្ត្រីនគរបាលជាតិកម្ពុជា និងបានផ្សព្វផ្សាយប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៦៧១៧ ប្រក ចុះថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ ស្តីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា ដល់ថ្នាក់ដឹកនាំ និងមន្រ្តី ចំណុះស្នងការដ្ឋាន បានជ្រួតជ្រាបផងដែរ។
កិច្ចប្រជុំបានការអញ្ជេីញចូលរួមពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ លោក ស្នងការរង ទាំងអស់ លោក លោកស្រី នាយ . នាយរង ការិយាល័យជំនាញទាំង៣១ លោកអធិការ នគរបាលក្រុង ស្រុក ទាំង០៩ ព្រមទាំង មន្ត្រីកងកម្លាំងនគរបាលពាក់ព័ន្ធជាច្រើនទៀត។