General Commissariat of National Police
.

លោកឧត្តមសេ​នីយ៍​ទោ តេង ច័ន្ទណាត បានដឹកនាំការប្រជុំរៀបចំ និងដាក់ផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល និងពិធីមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)

Loading

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរ​បាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេ​នីយ៍​ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានដឹកនាំការប្រជុំរៀបចំ និងដាក់ផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល និងផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងពិធីមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)  ក្នុងកម្មវិធីនេះដែរដោយមានការអញ្ជើញចូលរួមពី លោក-លោក​ស្រីស្នង​ការរង លោក​ស្រីអនុប្រធានផែនការងារ លោកនាយការិយា​ល័យ និងលោកអធិការនគរបាលក្រុង ស្រុកទាំង៨ផងដែរ ។