រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤) បានកើតឡើងចំនួន ៤លើក (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ស្រី ០នាក់), រងរបួសសរុប ៤នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ៣នាក់ (ស្រី ០នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ១នាក់)។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ឋិ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) ប្រជែង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) ៕