General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៣ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ២៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៦៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧៥គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១៧១គ្រឿង និងម៉ូតូ ២០៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៣២គ្រឿង, រថយន្តធំ ១ គ្រឿង, រថយន្តតូច ៨១គ្រឿង និងម៉ូតូ ១៥១គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៣ ថ្ងៃ ពីថ្ងៃទី១-២៣ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១០,០៤១គ្រឿង, រថយន្តធំ ១៦២គ្រឿង, រថយន្តតូច ៣,៤៦០គ្រឿង, ម៉ូតូ ៦,៤១៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៧៣៤គ្រឿង, រថយន្តធំ ១០៥គ្រឿង, រថយន្តតូច ២,៤៤៣គ្រឿង និងម៉ូតូ ៥,១៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕