General Commissariat of National Police
.

ជនគ្រប់រូបទទួលសេចក្តី សុខក្សេមក្សាន្ត គ្មានការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងមានការប្រាស្រ័យទាក់ទងជិតស្និទ្ធ ប្រកបដោយភាពជឿទុកចិត្តចំពោះនគរបាលជាតិ

Loading

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃសុក្រទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំអាគារអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រជុំការងារឆ្លងរបាយការណ៍ ផែនការសកម្មភាព សម្រាប់ឆ្នាំ២០២៥ និងការអនុវត្តន៍ ផែនការយុទ្ធសាស្ត្រ រយៈពេល ៥ឆ្នាំ (២០២៤-២០២៨) លើចក្ខុវិស័យ ជនគ្រប់រូបទទួលសេចក្តី សុខក្សេមក្សាន្ត គ្មានការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងមានការប្រាស្រ័យទាក់ទងជិតស្និទ្ធ ប្រកបដោយភាពជឿទុកចិត្តចំពោះនគរបាលជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង ផែនការងារសេនាធិការ តំណាងខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ស្នងការរងផែនការងារជំនាញ លោកនាយ នាយរងការិយាល័យ និងមន្ត្រីទទួលការងាររដ្ឋបាល មកពីផែនការងារជំនាញទាំង១៣ និងលោកអធិការរងទទួលបន្ទុកការងារសេនាធិការ មកពីអធិការដ្ឋាននគរបាលក្រុង.ស្រុកទាំង៧ ចូលរួមផងដែរ ។

ក្រោយពីបានស្តាប់ នូវការធ្វើបទបង្ហាញ ស្តីពីផែនការសកម្មភាព របស់លោកវរសេនីយ៍ឯក ប៉ូ វណ្ណារ៉ូ នាយការិយាល័យសរុប វិភាគ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ក៏មានប្រសាសន៍ បញ្ជាក់បន្ថែមលើចំណុចយុទ្ធសាស្ត្រ សម្រាប់អនុវត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យ កងកម្លាំងនគរបាល ត្រូវកំណត់ការប្រតិបត្តិ និងប្រកាន់ភ្ជាប់នូវ គុណតម្លៃ គុណធម៌ សុច្ចរិតភាព និងស្មោះត្រង់ មានសីលធម៌ គោរពសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ សុភាពរាបសារ មានវិជ្ជាជីវៈ ទទួលខុសត្រូវ យុត្តិធម៌ ពង្រឹងប្រសិទ្ធភាពការងារ និងគោរពវិន័យ ក្នុងគោលបំណង រក្សាការពារ ឲ្យបានដាច់ខាត នូវខឿន សន្តិសុខជាតិ បូរណភាពទឹកដី ធានាបានកម្រិតខ្ពស់នូវស្ថេរភាព សន្តិសុខ សុវត្ថិភាព សង្គម លើកកម្ពស់ សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ ស្របតាមការរីកចម្រើនរបស់សង្គម លទ្ធភាព និងសមត្ថភាពជំនាញគ្រប់ផ្នែក ត្រូវបានអភិវឌ្ឍន៍ ស្របតាមការវិវត្ត នៃសភាពការណ៍ ។ កងកម្លាំងនគរបាលត្រូវអនុវត្ត បំពេញតួនាទី ភារកិច្ច ប្រកបដោយ គុណធម៌ សីលធម៌ និងវិជ្ជាជីវៈខ្ពស់ ៕