ឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកឧត្តមសេនីយ៍ត្រី ប៊ុន ណាត លោកឧត្តមសេនីយ៍ត្រី ថោង សាមិ ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ ដំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន រួមជាមួយ លោកនាយ-នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទ ព្រមទាំងមានការចូលរួមពីនាយការិយាល័យបុគ្គលិក និងថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលស្រុកបាកាន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី នួន អេត អត្តលេខ ០៣៥៨១ ឋានៈ ស្នងការរង ផែនការងារនគរបាលសណ្តាប់ធ្នាប់ ដែលបានទទួលមរណភាព កាលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង២៨នាទី ដោយរោគាពាធ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បាននាំយកសារលិខិតរំលែកទុក្ខ និងថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន ២.០០០.០០០រៀល, ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន ៦,០០០,០០០រៀល, ថវិកាឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ចំនួន ៤,០០០,០០០រៀល, សារលិខិតរំលែកទុក្ខ និងថវិកាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ចំនួន ១,០០០,០០០រៀល, ថវិកាថ្នាក់ដឹកនាំ នាយ-នាយរងនគរបាល និងមន្ត្រីនគរបាលទាំងអស់ ចំនួន ៣,០០០,០០០រៀល, ថវិកាអធិការដ្ឋាននគរបាលស្រុកចុងកាល ចំនួន ៩០០,០០០រៀល, ថវិការសមាគមន៍មិត្តនគរបាលចរាចរណ៍២៥ រាជធានី/ខេត្ត ចំនួន ៧៣៣,០០០រៀល និង ១៨០ដុល្លា, ថវិកាលោក ឈឿង ផល្លាង ប្រធានមន្ទីរសាធារណៈការ និងដឹងជញ្ជូនខេត្តឧត្តរមានជ័យ ចំនួន ២០០ដុល្លា ប្រគល់ជូនលោកស្រី មុំ រីណា ត្រូវជាភរិយាសព លោកឧត្តមសេនីយ៍ត្រី នួន អេត។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បាននាំយកនូវការផ្តាំផ្ញើចូលរួមរំលែកទុក្ខពី ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាល, ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តឧត្តរមានមានជ័យ ជូនលោកស្រី មុំ រីណា និងបានចាត់មរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី នួន អេត គឺជាការបាត់បង់នាយនគរបាលជាតិ ដ៏សកម្មចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីចូលរួមបុព្វហេតុរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ជាចុងក្រោយ ក្នុងនាមថ្នាក់ដឹកនាំនគរបាលជាតិគ្រប់លំដាប់ថ្នាក់ សូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ត្រី នួន អេត សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕