រាជធានីភ្នំពេញ៖ នៅថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋានគរបាលខណ្ឌដង្កោ បានចុះផ្សព្វផ្សាយ អំពីគោលនយោបាយ - ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង៖
១-ផ្តល់សេវាសាធារណៈជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាពតម្លាភាព និងទទួលបានជំនឿទុកចិត្ត។
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
៤-គ្មានអំពើអានាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារគ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយវិវាទ នៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧-ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។ជាពិសេសការងារ ទប់ស្កាត់ បង្ក្រាបក្មេងទំនើង ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន ៧១នាក់ ស្រី ៣៧នាក់ ក្នុងនោះ៖ សង្កាត់ជើងឯកចំនួន ៤៨នាក់ស្រី ២៣នាក់ នៅបឋមសិក្សាជើងឯក, សង្កាត់រលួសចំនួន ២៣នាក់, ស្រី ១៤នាក់នៅភូមិក្រពើទ្រោម៕