General Commissariat of National Police
.

លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា បានបន្តដឹកនាំនាយនគរបាលជាតិចំនួន ០៤រូប ចុះវាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាលនៅខេត្តតំបន់ប្រឈមនឹងអំពើហិង្សាពាក់ព័ន្ធយេនឌ័រ 

Loading

ព្រះសីហនុ ៖ ដោយទទួលបានគោលការណ៍ឯកភាព និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមការស្នើសុំរបស់អង្គការ UNODC នៅព្រឹកថ្ងៃអង្គារ៍ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង៣០នាទីព្រឹក លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារយេនឌ័រ បានបន្តដឹកនាំនាយនគរបាលជាតិចំនួន ០៤រូប ចុះធ្វើការវាយតម្លៃលើប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងខេត្តព្រះសីហនុ ដើម្បីស្វែងយល់យ៉ាងទូលំទូលាយអំពីសក្តានុពល និងបញ្ហាប្រឈមជុំវិញអំពើហិង្សាផ្អែកលើយេនឌ័រនៅក្នុងតំបន់ទាំងនោះ និងកំណត់អត្តសញ្ញាណភាពងាយរងគ្រោះជាក់លាក់ គម្លាតក្នុងការផ្តល់សេវាឆ្លើយតប និងឧបសគ្គក្នុងការទទួលបានជំនួយសម្រាប់ជនរងគ្រោះនៃអំពើហិង្សាផ្អែកលើយេនឌ័រ (GBV) នៅតាមខេត្តក្នុងតំបន់ទេសចរណ៍។ 

តាមរយៈការអនុវត្តការវាយតម្លៃនេះ UNODC អាចសម្របសម្រួលអន្តរាគមន៍ និងបែងចែកធនធានឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីដោះស្រាយតម្រូវការរបស់សហគមន៍ទាំងនេះ និងបង្កើនការឆ្លើយតបជារួមចំពោះ GBV ៕