សៀមរាប៖ នៅរសៀលថ្ងៃអង្គារទី០៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី នៅបន្ទប់ប្រជុំអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចាត់ លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចូលរួមកិច្ចប្រជុំពិភាក្សា អំពីអនាម័យសាច់សត្វ ការប្រមូលទិញសត្វ ការដឹកជញ្ជូនសត្វ និងផលិតផលមានដើមកំណើតពីសត្វ នៅភូមិសាស្ត្រខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ៕