ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារទី០៦ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុង ស្រុកទាំង៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧១ ចូលរួម កិច្ចប្រជុំបូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ដ ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកស្រី ប៊ន សុភី អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ លោកអភិបាលក្រុង-ស្រុកទាំង៨ លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខត្ត សរុបរួម ៣៣៧ រូបផងដែរ ៕