General Commissariat of National Police
.

លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ង​ ដឹកនាំ​កម្លាំង​ចុះ​ផ្តល់​សេវា​ធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ដល់​សិក្សា​នុ​សិស្ស​ នៃ​វិទ្យាល័យ​ពោធិ៍សាត់​

Loading

ពោធិ៍សាត់៖ នៅ​ព្រឹក​ថ្ងៃ​ទី០​៦​ ខែសីហា​ ឆ្នាំ​២០២៤​ លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ង​ ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ បាន​ដឹកនាំ​កម្លាំង​ ធ្វើការ​ផ្សព្វផ្សាយ​ដល់​លោកនាយក​ លោកគ្រូ​អ្នកគ្រូ​ ក្នុង​ការ​សហការ​ ចុះ​ផ្តល់​សេវា​ធ្វើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ជូន​ដល់​សិក្សា​នុ​សិស្ស​ នៃ​វិទ្យាល័យ​ពោធិ៍សាត់​ ដែល​គ្រប់​អាយុ​ និង​មិន​ទាន់​មាន​អត្តសញ្ញាណ​បណ្ណ​ ដើម្បី​បាន​យក​ទៅ​ប្រើប្រាស់​ឲ្យ​បាន​ទាន់​ពេលវេលា​។​ ការ​ចុះ​ផ្តល់​សេវា​ធ្វើ​អត្តសញ្ញាណ​បណ្ណ​នេះ​ កម្លាំង​ជំនាញ​និង​បន្ត​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​៦​ ដល់​ថ្ងៃ​ទី​១០​ ខែសីហា​ នៅ​បរិវេណ​ នៃ​សាលា​វិទ្យាល័យ​ពោធិ៍សាត់​៕​