ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៏ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងនគរបាលខេត្ត ចូលរួមគ្រាំទ្រថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ជាមួយការទូងស្គរសម្រាប់អបអរសាទរ ចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្ររបស់កម្ពុជា ទទួលបានសមិទ្ធិផលថ្មីបន្ថែមទៀត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថ្កុំថ្កើង ៕