បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស រួមដំណើរដោយលោកវរសេនីយ៍ឯក វ៉ាន់ ទ្រី ស្នងការរងជំនួយការដឹកនាំការងារព្រំដែន ទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ នៅល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ បាននាំយកថវិកាចំនួន៨លានរៀល ក្នុងនោះចំនួន៦លានរៀល ជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា និង២លានរៀលទៀតជាថវិកាបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនគរ បាលនៃអង្គភាពវរសេនាតូចការពារព្រំដែនគោក៨១៥ ទៅប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ឯក ប្រាក់ ប៊ុនសឿន នាយរងប៉ុស្តិ៍ការពារព្រំដែនស្វាយព្រៃ នៃវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ ដែលបានទទួលមរណភាពដោយសារជំងឺប្រចាំកាយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ ។ សពលោកអនុសេនីយ៍ឯក ប្រាក់ ប៊ុនសឿន ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពស្ថិតក្នុងភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានពាំនាំការចូលរួមរំលែកនូវមណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសពពីសំណាក់ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងរូបលោកផ្ទាល់ ចំពោះការបាត់បង់ស្វាមី លោកឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលធ្លាប់បានផ្តល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក ។ មួយវិញទៀតការស្លាប់របស់ លោកអុសេនីយ៍ឯក ប្រាក់ប៊ុនសឿន គឺជាការបាត់បង់មន្ត្រីនគរបាល១រូប នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និយាយជារួមនិងនិយាយដោយឡែកអង្គភាពវរសេនាតូចនគរបាលការពារដែនគោក៨១៥ បានបាត់បង់មន្ត្រីនគរបាល០១រូបដែលធ្លាប់ បំពេញភារកិច្ចបានល្អក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ថា៖ថវិកាចំនួន៦លានរៀលនេះគឺជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលផ្តួចផ្តើមបង្កើតឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនរបាលជាតិ ក្នុងគោលបំណងជួយគ្នាទៅវិញទៅម កចំពោះមន្ត្រីនគរបាលជាតិ ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម ដែលមានទុក្ខធុរៈក្នុងគ្រួសារ ក្នុងនោះមន្ត្រីនគរបាលជាសមាជិក មរណភាពទទួលបានថវិកាចំនួន៦លានរៀល ស្វាមីឬភរិយារបស់សមាជិក មរណភាពទទួលបានថវិកាចំនួន២លានរៀលផងដែរ ៕