General Commissariat of National Police
.

គោរព​ច្បាប់​ចរាចរណ៍​ស្មើនឹង​គោរព​ជីវិត​ខ្លួនឯង​!​ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ ប្រទេស​នៅ​ថ្ងៃ​ទី​០៦​ សីហា​ កើតឡើង​ចំនួន​ ៨​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤​នាក់​ និង​របួសធ្ងន់​ស្រាល​ ៩​នាក់​

Loading

រាជធានី​ភ្នំពេញ​៖​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០២៤​ បាន​កើតឡើង​ចំនួន​ ៨​លើក​ (​យប់​ ៤​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤​នាក់​ (​ស្រី​ ១​នាក់​),​ រង​របួស​សរុប​ ៩​នាក់​ (​ស្រី​ ២​នាក់​),​ រង​របួសធ្ងន់​ ៥​នាក់​ (​ស្រី​ ២​នាក់​)​ រង​របួសស្រាល​ ៤​នាក់​ (​ស្រី​ ០​នាក់​)​ និង​មិន​ពាក់មួក​សុវត្ថិភាព​ ១១​នាក់​ (​យប់​ ៤​នាក់​)​។​

យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ ចេញ​ដោយ​នាយក​ ដ្ឋា​ន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។​

របាយការណ៍​ដដែល​បញ្ជាក់​ថា​ មូលហេតុ​ដែល​បង្ក​អោយ​មាន​គ្រោះថ្នាក់​រួម​មានៈ​ ៖​ ល្មើស​ល្បឿន​ ២​លើក​ (​ស្លាប់​ ២​នាក់​,​ ធ្ងន់​ ០​នាក់​,​ ស្រាល​ ២​នាក់​)​ ,​ មិន​គោរព​សិ​ទិ្ឋ​ ២​លើក​ (​ស្លាប់​ ០​នាក់​,​ ធ្ងន់​ ៣​នាក់​,​ ស្រាល​ ១​នាក់​),​ បត់​គ្រោះថ្នាក់​ ២​លើក​ (​ស្លាប់​ ២​នាក់​,​ ធ្ងន់​ ២​នាក់​,​ ស្រាល​ ១​នាក់​),​ កត្តា​យាន​ ១​លើក​ (​ស្លាប់​ ០​នាក់​,​ ធ្ងន់​ ០​នាក់​,​ ស្រាល​ ០​នាក់​)​ និង​កត្តា​អាកាសធាតុ​ ១​លើក​ (​ស្លាប់​ ០​នាក់​,​ ធ្ងន់​ ០​នាក់​,​ ស្រាល​ ០​នាក់​)​ ៕