ខេត្តស្វាយរៀង៖ រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មេបញ្ជាការវរសេនាតូចការពារព្រំដែន អធិការ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត៕