General Commissariat of National Police
.

លទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​ ០៤​ សីហា​ ចំនួន​ ៩​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​ ១៩​នាក់​

Loading

​រាជធានី​ភ្នំពេញ​៖​ គ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ និង​ក្រុម​គ្រួសារ​អ្នក​ !​ ជនសង្ស័យ​ចំនួន​ ១៩​នាក់​ (​ស្រី​ ០​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​ ៩​ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០២៤​ ។​
​ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន​ ១៩​នាក់​ រួម​មាន​ ៖
+​ជួញដូរ​ ០​ករណី​ ឃាត់​ ០​នាក់​(​ស្រី​ ០​នាក់​)
+​ដឹក​ជញ្ជូន​ រក្សា​ទុក​ ៨​ករណី​ ឃាត់​ ១៧​នាក់​(​ស្រី​ ០​នាក់​)
+​ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​(​ស្រី​ ០​នាក់​)
​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៤​ ខែសីហា​ រួម​មាន​ ៖
-​មេ​តំ​ហ្វេ​តា​មីន​(Ice)=​ ១០,០៣​ក្រាម​។​
-​កញ្ឆា​=​ ៤៩០,៣៣​ក្រាម​។​
​លទ្ធផល​ខាងលើ​ ៥​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖
Police:​ ៥​អង្គភាព​
១​ /​ មន្ទីរ​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ២​នាក់​។​

២​ /​ បាត់ដំបង​៖​ រក្សា​ទុក​ ៣​ករណី​ ឃាត់​ ៩​នាក់​ ចាប់​យក​Ice​ ២,១៨​ក្រាម​ និង​កញ្ឆា​ ៤៩០,៣៣​ក្រាម​។​

៣​ /​ កណ្តាល​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៥៤​ក្រាម​។​

៤​ /​ ក្រចេះ​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ៦,២៥​ក្រាម​។​

៥​ /​ តាកែវ​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ១,០៦​ក្រាម​។

​ PM​ :​ ០​អង្គភាព​៕