រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១០៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥០១គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ១៩៨គ្រឿង និងម៉ូតូ ២៩៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣១៦គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ១៣៦គ្រឿង និងម៉ូតូ ១៧៣គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ០៤ថ្ងៃ ពីថ្ងៃទី១-០៤ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ២,៣០៩គ្រឿង, រថយន្តធំ ១០០គ្រឿង, រថយន្តតូច ៧៧៦គ្រឿង, ម៉ូតូ ១,៤៣៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៥៦២គ្រឿង, រថយន្តធំ ៤៦គ្រឿង, រថយន្តតូច ៥១២គ្រឿង និងម៉ូតូ ១,០០៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕