General Commissariat of National Police
.

នគរបាល​ស្រុក​រតន​មណ្ឌល​ ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ ករណី​រក្សា​ទុក​ ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ អនុវត្ត​តាម​ច្បាប់​

Loading

​ខេត្តបាត់ដំបង​៖​ នៅ​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ នៅ​ចំណុច​ផ្ទះសំណាក់​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​សេក​សក​ ឃុំ​ផ្លូវ​មាស​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ រួម​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្លូវ​មាស​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ សន​ និល​ អធិការ​នគរបាល​ស្រុក​រតន​មណ្ឌល​ បាន​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​បាន​ករណី​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ ក្នុង​បទល្មើស​ជាក់ស្តែង​ ។​

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ វឹង​ ធឿ​ន​ ហៅ​ ហឿ​ន​ ភេទ​ប្រុស​ អាយុ​ ២៨​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ល្មូ​ន​ ឃុំ​ផ្លូវ​មាស​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ ។​ វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖​
-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ ICE)​ ចំនួន​ ០១​ថង់​ ។​
-​ទូរ​សព្ទ​ដៃ​ម៉ាក​ VIVO​ ពណ៌​ខៀវ​ចំនួន​ ០១​គ្រឿង​
-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ក្រហម​ ស៊េរី​ឆ្នាំ​២០១៨​ គ្មាន​ស្លាក​លេខ​ ចំនួន​ ០១​គ្រឿង​ ។​
-​លុយ​ចំនួន​ ៥០០០​រៀល​។​

​សូម​បញ្ជាក់​ផង​ដែល​ថា​ ជនសង្ស័យ​ខាងលើ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន​លេខ​ ២៣០​ ត​.​ព្រ​/២៤​ ចុះ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ របស់​លោកស្រី​ នុ​ត​ សុ​ម៉ា​រី​ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ត​បាត់​ដំប​ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​អូរ​ដា​ ឃុំ​ផ្លូវ​មាស​ ស្រុក​រតន​មណ្ឌល​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០២៣​ ។​

​បច្ចុប្បន្ន​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​៕​