General Commissariat of National Police
.

លោក​ឧត្តមសេនីយ៍ទោ​ សួ​ស​ សុខ​ដា​រ៉ា​ ចាត់​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី​ យ៉េ​ង​ សា​រ៉េ​ន​ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ ស្រុក​សង្គម​ថ្មី​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់​ ករណី​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ចំនួន​០៥​គោលដៅ​

Loading

ព្រះ​វិហារ​៖​ នៅ​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២៤​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ ឧត្តមសេនីយ៍ទោ​ សួ​ស​ សុខ​ដា​រ៉ា​ ស្នងការ​នគរបាល​ ខេត្ត​ និង​បញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់​ពី​ លោក​ឧត្តមសេនីយ៍ត្រី​ យ៉េ​ង​ សា​រ៉េ​ន​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ នឹង​មានការ​សម្របសម្រួល​ដោយ​ផ្ទាល​ពី​ លោក​ ស្រេង​ វុ​ទ្ធា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តព្រះវិហារ​

​កាលពី​ថ្ងៃ​ពុធ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​០៨​និង​៤០​នាទី​ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្គម​ថ្មី​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គូលែន​ បាន​បង្ក្រាប​ករណី​រក្សា​ទុក​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មាន​ ០៥​ចំណុច​ដូច​ខាងក្រោម​៖
– ​ នៅ​ចំណុច​វត្ត​រអាង​ថ្ម​បី​ដុំ​លើ​ខ្នងភ្នំ​ត្បែង​ ស្ថិត​ក្នុងភូមិ​ក្ដី​ ឃុំ​រអាង​ ស្រុក​សង្គម​ថ្មី​ ខេត្តព្រះវិហារ​។​
– ​ នៅ​ចំណុច​អូរ​រោល​ពស់​ ស្ថិត​ក្នុងភូមិ​បរិបូ​រ៍​ ឃុំ​ភ្នំ​ត្បែង​ពីរ​ ស្រុក​គូលែន​ ខេត្តព្រះវិហារ​។​
– ​ ចំណុច​ទីតាំង​ខារ៉ាអូខេ​មាន​យីហោ​ឈ្មោះ​ ម៉ាក់​ ធា​រ៉ា​ KTV​ ស្ថិត​ក្នុងភូមិ​គូលែន​ត្បូង​ ឃុំ​គូលែន​ត្បូង​ ស្រុក​គូលែន​ ខេត្តព្រះវិហារ​។​
– ​ ចំណុច​ទីតាំង​ខារ៉ាអូខេ​មាន​យីហោ​ ម៉ែ​ ស្ថិត​ក្នុង​ភូ​ភូមិ​គូលែន​ត្បូង​ ឃុំ​គូលែន​ត្បូង​ ស្រុក​គូលែន​ ខេត្តព្រះវិហារ​។​
– ​ នៅ​ចំណុច​ត្រពាំង​ត្រាច​ ភូមិ​គូលែន​ជើង​ ឃុំ​គូលែន​ជើង​ ស្រុក​គូលែន​ ខេត្តព្រះវិហារ​។​

​សមត្ថកិច្ច​នគរបាល​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​១២​នាក់​ (​ស្រី​ ០៣​នាក់​)​ មានឈ្មោះ​ដូច​ខាងក្រោម​៖
១/ ​ ឈ្មោះ​ សិ​ក​ ភា​រិ​ន​ ហៅ​សុខ​ ភេទ​ប្រុស​ អាយុ​ ១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ រស់នៅ​ភូមិ​ក្តី​ ឃុំ​រអាង​ ស្រុក​សង្គម​ថ្មី​ ខេត្តព្រះវិហារ​។​
២/ ​ ឈ្មោះ​ ប៉ោក​ រ៉ា​នុ​ត​ ភេទ​ប្រុស​ អាយុ​ ១៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ នៅ​ភូមិ​ក្តី​ ឃុំ​រអាង​ ស្រុក​សង្គម​ថ្មី​ ខេត្តព្រះវិហារ​។​
៣/ ​ ឈ្មោះ​ ឃី​ ចិន​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ រស់នៅ​ភូមិ​អណ្ដូង​ភ្លូ​ ឃុំ​រអាង​ ស្រុក​សង្គម​ថ្មី​ ខេត្តព្រះវិហារ​។​
៤/ ​ ឈ្មោះ​ រី​ម​ ប៉ាវ​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ក្តា​ក់​ ឃុំ​ភ្នំ​ត្បែង​ពីរ​ ស្រុក​គូលែន​ ខេត្តព្រះវិហារ​។​
៥/ ​ ឈ្មោះ​ ជួប​ ស្រី​ណុ​ច​ ហៅ​ខ្មៅ​ ​ ភេទ​ស្រី​ អាយុ​ ២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ នារី​ខារ៉ាអូខេ​ ស្នាក់​នៅ​ខារ៉ាអូខេ​យីហោ​ ម៉ាក់​ ធា​រ៉ា​ ស្ថិត​ក្នុងភូមិ​គូលែន​ត្បូង​ ឃុំ​គូលែន​ត្បូង​ ស្រុក​គូលែន​ ខេត្តព្រះវិហា​។​
៦/ ​ ឈ្មោះ​ ប្រាក់​ ប៊ុ​ន​លី​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ មេការ​ខារ៉ាអូខេ​ រស់នៅ​ភូមិ​គូលែន​ត្បូង​ ឃុំ​គូលែន​ត្បូង​ ស្រុក​គូលែន​ ខេត្តព្រះវិហា​។​
៧/ ​ ឈ្មោះ​ ម៉​ង​ ប្រ​ហ​ស្ប​តិ៍​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ មេការ​ខារ៉ាអូខេ​ រស់នៅ​ភូមិ​គូលែន​ត្បូង​ ឃុំ​គូលែន​ត្បូង​ ស្រុក​គូលែន​ ខេត្តព្រះវិហា​។​
៨/ ​ ឈ្មោះ​ បាន់​ មក​រា​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ សិស្ស​ រស់នៅ​ភូមិ​គូលែន​ត្បូង​ ឃុំ​គូលែន​ត្បូង​ ស្រុក​គូលែន​ ខេត្តព្រះវិហា​។​
៩/ ​ ឈ្មោះ​ ផា​ ផុង​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ព្យួរ​ជ្រូក​ ឃុំ​គូលែន​ជើង​ ស្រុក​គូលែន​ ខេត្តព្រះវិហារ​។​
១០/ ​ ឈ្មោះ​ សុខ​ លេ​ន​ ភេទ​ស្រី​ អាយុ​ ៤៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ ម្ចាស់​ហាង​ខារ៉ាអូខេ​យីហោ​ ម៉ែ​ រស់នៅ​ភូមិ​គូលែន​ត្បូង​ ឃុំ​គូលែន​ត្បូង​ ស្រុក​គូលែន​ ខេត្តព្រះវិហារ​។​
១១/ ​ ឈ្មោះ​ សូត្រ​ វិចិត្រ​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​គូលែន​ជើង​ ឃុំ​គូលែន​ជើង​ ស្រុក​គូលែន​ ខេត្តព្រះវិហារ​។​
១២/ ​ ឈ្មោះ​ ឌី​ លី​ដា​ ភេទ​ស្រី​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​បណ្ដោះអាសន្ន​ភូមិ​គូលែន​ត្បូង​ ឃុំ​គូលែន​ត្បូង​ ស្រុក​គូលែន​ ខេត្តព្រះវិហារ​។​

​វត្ថុ​តាង​គ្រឿងញៀន​ចាប់​យក​៖
១/ ​ ក្រាម​ពណ៌​ស​ថ្លា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ​ (ICE) ​ សរុប​ចំនួន​ ១០​កញ្ចប់​ ស្មើនឹង​ទម្ងន់​ ៣,៤​ក្រាម​ (​បី​ក្បៀស​បួន​ក្រាម​)​។​
*​សម្ភារ​ចាប់​យក​រួម​មាន​៖
១/ ​ ម៉ូតូ​ចំនួន​ ០៣​គ្រឿង​
២/ ​ ទូរស័ព្ទ​ចំនួន​ ១៤​គ្រឿង​
៣/ ​ ដាវ​ស្នៀត​ចំនួន​ ០២​ដើម​
៤/ ​ សម្ភារ​វេច​ខ្ចប់​ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។​

​បច្ចុប្បន្ន​វត្ថុ​តាង​ និង​ជនសង្ស័យ​ទង​ ១២​នាក់​ ស្រី​ ០៣​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ ប​ញ្ជួ​ន​ទៅ​អយ្យការ​ សាលាដំបូង​ខេត្ត​ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​