General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៩ ខែកញ្ញា រកឃើញយានយន្តល្មើសចំនួន ១៦៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានឲ្យដឹងថា ចំនួនគោលដៅសរុប ១៧៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៧៣គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ១០៦គ្រឿង និងម៉ូតូ ១២៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៦៣គ្រឿង (១៦៩ករណី), រថយន្តធំ ៦គ្រឿង(៧ករណី), រថយន្តតូច ៦៤គ្រឿង(៦៩ករណី) និងម៉ូតូ ៩៣គ្រឿង(៩៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៩ថ្ងៃ ពីថ្ងៃទី១-១៩ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៧,៩៤០គ្រឿង, រថយន្តធំ ១៤៧គ្រឿង, រថយន្តតូច ២,៩២៤គ្រឿង, ម៉ូតូ ៤,៨៦៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៥១៥គ្រឿង(៥,៥៤៥ករណី), រថយន្តធំ ៧៧គ្រឿង(៨៥ករណី), រថយន្តតូច ១,៨០៧គ្រឿង(១,៨២៩ករណី) និងម៉ូតូ ៣,៦៣១គ្រឿង(៣,៦៣១ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕