ខេត្តកំពង់ឆ្នាំង៖ យប់ថ្ងៃពុធ ០១រោចខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះនឹងជាតិពុល បានសហការជាមួយអធិការដ្នាននគរបាលតាមបណ្តាក្រុងស្រុក នឹង ក្រុមចម្រុះខេត្ត ចុះធ្វើការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អប្រសើរ ដោយបានអនុវត្តចំនួន០៦គោលដៅលើ០២ក្រុងស្រុកគឺ÷
-ស្រុកកំពង់លែង០៤គោលដៅ
-ស្រុកសាមគ្គីមានជ័យ០២គោលដៅ
និងបានអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង(មានជាតិអាកុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានផ្លាកលេខ កំុឲ្យប្រើប្រាស់ស៊ីម៉ាំងកែច្ឆៃ រថយន្តខុសលក្ខណៈបច្ចេកទេស(តទ្រុង)នឹងរថយន្តដឹកសម្ភារៈសំពីសំពោង នឹង អប់រំក្មេងៗដើរលេងពេលយប់ មានចំនួន៨០នាក់ ស្រី៣៥នាក់ផងដែរ៕