ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្សារលើ និងចំណតឡាន ឲ្យមានសណ្តាប់ធ្នាប់ អនាម័យល្អ និងធ្វើឲ្យមានសោភ័ណភាពល្អប្រសើរ ងាយស្រួលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញចូលទៅមក ប្រកបដោយសុវត្ថិភាព៕