រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា រួមជាមួយក្រុមគ្រួសារ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីនគរបាលជាតិក្រោមឱវាទ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួម ពិធីនមស្ការព្រះរតនត្រ័យ សមាទានសីល បង្សុកូល រាប់បាត្រ ពហូដាឆ្លងបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តកំសាន្ត ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសមគ្គផល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនមាន មាតាបីតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសណ្តាន និងនាយ នាយនគរបាលរង ដែលបានចែកឋាន រំលាយខ័ន្ធទៅកាន់លោកខាងមុខ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ស ស៊ីណា បាននាំយកនូវទ័យ្សទាន ជាគ្រឿងឧបភោគបរិភោគ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងទីវត្តកំសាន្ត ផងដែរ៕