ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងនគរបាលស្រុកកំពង់ត្រឡាច បានចុះសម្រួលចរាចរណ៍ជូនដល់សិស្សចូលរៀន, កម្មករកម្មការានី និងបងប្អូនប្រជាពលរដ្ឋ តាមមុខសាលាបឋមសិក្សាសាលាលេខ៥,តាមទីប្រជុំជននានា ទីផ្សារ ចំណុចមុខរោងចក្ររោងហឺរ៉ាយហ្សិន ,រោងចក្រT.F.G បន្តចុះល្បាតតាមបណ្ដោយផ្លូវជាតិលេខ៥ និងបានរៀបសណ្ដាប់ធ្នាប់តាមបណ្ដោយផ្លូវជាតិលេខ 5 មុខរោងចក្រហឺរ៉ាយហ្សិន និងរោងចក្រ T.F.Gផងដែរ៕