Sept 16 (Reuters) – កាលពីថ្ងៃចន្ទ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានអនុម័តការ លក់គ្រឿងបន្លាស់សព្វាវុធយោធាឱ្យកោះតៃវ៉ាន់ដែលកើតមាន ក្នុងតម្លៃប្រហែល ២២៨លានដុល្លារសហរដ្ឋ អាមេរិក ដែលយោធាតៃវ៉ាន់បាននិយាយថា នឹងជួយរក្សាការត្រៀមខ្លួនប្រយុទ្ធប្រឈមមុខនឹងការឈ្លានពាន របស់ចិនចូលក្នុងតំបន់ប្រផេះ។
នៅក្នុងសេចក្តីថ្លែងការណ៍០១ ក្រសួងការបរទេសបាននិយាយថា ការបញ្ជូនត្រឡប់មកវិញ ការជួសជុល និងការដឹកជញ្ជូនគ្រឿងបន្លាស់នឹងត្រូវផ្ទេរពីឃ្លាំងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយបន្ថែមថា យោធា តៃវ៉ាន់នឹងមិនពិបាកក្នុងការទទួលឧបករណ៍សម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននោះទេ។
សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ បើទោះបីជាខ្លួនមិនមាន ទំនាក់ទំនងផ្លូវការជាមួយកោះនេះក៏ដោយ។
ក្រសួងការពារជាតិរបស់តៃវ៉ាន់បានសម្តែងការអរគុណចំពោះការលក់កញ្ចប់អាវុធ ដោយបាននិយាយថា ខ្លួន រំពឹងថានឹង “មានប្រសិទ្ធភាព” ក្នុងរយៈពេល០១ខែ៕