General Commissariat of National Police
.

អាជ្ញាធរក្នុងតំបន់បាននិយាយថា ប្រទេសរុស្ស៊ី វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលនៅក្នុងតំបន់ Sumy របស់អ៊ុយក្រែន

Loading

KYIV, Sept 17 (Reuters) – កាលពីថ្ងៃអង្គារ អាជ្ញាធរក្នុងតំបន់បាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយ ប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងតំបន់ Sumy ភាគឦសាននៃប្រទេសអ៊ុយក្រែន ដោយកាត់ផ្តាច់ការ ផ្គត់ផ្គង់ថាមពលនៅក្នុងស្រុកមួយចំនួន និងបង្ខំឱ្យអាជ្ញាធរងាកទៅរកប្រព័ន្ធថាមពលបម្រុង។

មន្ត្រីក្នុងតំបន់បាននិយាយតាមរយៈកម្មវិធីតេឡាក្រាមថា ការវាយប្រហារនេះបានបង្កការខូចខាតក្នុងស្រុក Konotop, Okhtyrka និង Sumy នៃតំបន់នោះ ហើយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗកំពុងប្រើប្រាស់ប្រព័ន្ធ ថាមពលបម្រុង។

សេវាផ្គត់ផ្គង់ទឹកស្អាតតំបន់ Sumy បាននិយាយថា ការវាយប្រហារនៅពេលយប់បានកាត់ផ្តាច់ថាមពល ដោយជំរុញឱ្យមានការប្តូរទៅការផ្គត់ផ្គង់ថាមពលពេលអាសន្ន។

អភិបាលស្តីទីរបស់ Sumy លោក Artem Kobzar បាននិយាយថា មិនមានអ្នកស្លាប់ និងរបួសនោះទេ និងបានបន្ថែមថា បុគ្គលិកផ្នែកថាមពលកំពុងដោះស្រាយជាមួយនឹងផលវិបាកនៃការវាយប្រហារនោះ។

អាជ្ញាធរក្នុងតំបន់បាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់ដ្រូនចំនួន ១៦គ្រឿង ជុំវិញ តំបន់។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះដ្រូនចំនួន ៥១ គ្រឿងនៅក្នុងការវាយប្រហារ ពេញ០១យប់ និងបាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនចំនួន ៣៤គ្រឿង នៅក្នុងតំបន់ចំនួន០៥៕