General Commissariat of National Police
.

អ្នកទោសជិត ៣០០នាក់ បានរត់គេចបន្ទាប់ពីគ្រោះទឹកជំនន់ ផ្តួលជញ្ជាំងពន្ធនាគារ ប្រទេសនីហ្សេរីយ៉ា

Loading

ABUJA, Sept 15 (Reuters) – កាលពីដើមសប្តាហ៍មុន គ្រោះទឹកជំនន់ដ៏ធំបានផ្តួលជញ្ជាំងពន្ធនាគារ០១ ក្នុងទីក្រុង Maiduguri នៅភាគឦសានប្រទេសនីហ្សេរីយ៉ា បណ្តាលឱ្យអ្នកទោស ២៨១នាក់ រត់គេចខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍០១ លោក Umar Abubakar អ្នកនាំពាក្យមណ្ឌលកែប្រែនីហ្សេរីយ៉ាបាននិយាយ ថា អ្នកទោសចំនួន ០៧នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការធ្វើដោយភ្នាក់ងារសន្តិសុខ។

លោកបានបន្តថា “ទឹកជំនន់ផ្តួលរលំជញ្ជាំងមណ្ឌលកែប្រែ មជ្ឈមណ្ឌលឃុំឃាំង ក៏ដូចជាអគារបុគ្គលិក នៅក្នុងទីក្រុង”។ លោក​បាន​បន្ត​ថា ប្រតិបត្តិការ​ដើម្បី​ចាប់​អ្នក​ទោស​ដែល​នៅ​សេសសល់​មក​វិញ​កំពុង​ដំណើរការ។

Maiduguri គឺជាទីក្រុងនៃរដ្ឋ Borno ដែលកាលពីដើមសប្តាហ៍មុនបានទទួលរងនូវទឹកជំនន់ដ៏អាក្រក់បំផុត ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ទឹកជំនន់បានចាប់ផ្តើមនៅពេលដែលមានភ្លៀងធ្លាក់ជោគជាំ បណ្តាលឱ្យទឹកហៀរចេញពីទំនប់ទឹក០១ដោយ បានបំផ្លាញសួនសត្វរបស់រដ្ឋ នាំយកសត្វក្រពើ និងពស់ចូលទៅក្នុងសហគមន៍ដែលកំពុងលិចទឹក។

យោងតាមទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់ប្រទេស ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ និងផ្តល់ផល់ប៉ះពាល់ដល់មនុស្ស ០១លាននាក់ផ្សេងទៀត ហើយមនុស្សរាប់សែននាក់ត្រូវបង្ខំទៅស្នាក់នៅ ក្នុងជំរុំសម្រាប់ជនភៀសខ្លួន៕

The flooded street is pictured in Maiduguri, northern Borno state, Nigeria September 10, 2024. REUTERS/Ahmed Kingimi