រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៦៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៧៩គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ១០៨គ្រឿង និងម៉ូតូ ១៦៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៩៣គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ៩៩គ្រឿង និងម៉ូតូ ៩១គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៦ថ្ងៃ ពីថ្ងៃទី១-១៦ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៧,០៥០គ្រឿង, រថយន្តធំ ១៣៥គ្រឿង, រថយន្តតូច ២,៦៣២គ្រឿង, ម៉ូតូ ៤,២៨៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៨៣៣គ្រឿង, រថយន្តធំ ៦៧គ្រឿង, រថយន្តតូច ១,៦២១គ្រឿង និងម៉ូតូ ៣,១៤៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕