កំពង់ធំ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បើកវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ស្នងការរង នាយការិយាល័យ អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងសិក្ខាកាម សរុបចំនួន ២៦១នាក់ ស្រី ៣៨នាក់ ក្នុងនោះសិក្ខាកាមចំនួន ១៥៣នាក់ ស្រី៣៦នាក់៕