General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើតលោកឧត្តមសេនីយ៍ត្រី ឯក ចាន់ប៉ូលី អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក

Loading

កណ្តាល ៖ នាព្រឹកថ្ងៃសុក្រ ១១ កើត ខែភទ្របទ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធាន-អនុប្រធានអង្គភាពបង្ក្រាប និងមេបញ្ជាការស្ដីទី មេបញ្ជាការរង នៃវរសេនាតូចលេខ២៤២ (អន្តរាគមន៍) ព្រមទាំងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើតលោកឧត្តមសេនីយ៍ត្រី ឯក ចាន់ប៉ូលី អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅគេហដ្ឋានសព ស្ថិតនៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ៕