General Commissariat of National Police
.

លោកវរសេនីយ៍ឯក សោម ចុះដាក់សូឡាបំភ្លឺតាមដងផ្លូវ នៅឃុំតាសួស ស្រុកស្វាយជ្រំ

Loading

ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុក ចុះដាក់សូឡាបំភ្លឺតាមដងផ្លូវលំក្រាលថ្មបំបែក ស្ថិតនៅភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាការឧបត្ថម្ភរបស់ លោកឧត្តមសេនីយ៍ត្រី សាំង វុទ្ធី ស្នងការរងនគរបាលខេត្ត និងលោកស្រី ចំនួន១០ដើម ចំណាយថវិកាអស់ចំនួន ៦០០ដុល្លារ តាមរយៈការស្នើសុំរបស់អធិការនគរបាលស្រុក៕