General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១២ ខែកញ្ញា រកឃើញយានយន្តល្មើសចំនួន ៣១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៨០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៦០គ្រឿង, រថយន្តធំ ១២គ្រឿង, រថយន្តតូច ២១៧គ្រឿង និងម៉ូតូ ២៣១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣១០គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ១០៨គ្រឿង និងម៉ូតូ ១៩៦គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១២ថ្ងៃ ពីថ្ងៃទី១-១២ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៥,៥៣៥គ្រឿង, រថយន្តធំ ៩៩គ្រឿង, រថយន្តតូច ២,១២៧គ្រឿង, ម៉ូតូ ៣,៣០៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,៧៤២គ្រឿង, រថយន្តធំ ៥១គ្រឿង, រថយន្តតូច ១,២៥៩គ្រឿង និងម៉ូតូ ២,៤៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕