General Commissariat of National Police
.

សហរដ្ឋអាមេរិក​និយាយ​ថា រុស្ស៊ី​បាន​ទទួលការផ្គត់ផ្ទង់​កាំជ្រួច​ពី​អ៊ីរ៉ង់ ខណៈដាក់​ទណ្ឌកម្មថ្មីលើនាវា និងក្រុមហ៊ុនពាក់ព័ន្ធ

Loading

LONDON/WASHINGTON, Sept 10 (Reuters) – កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបាននិយាយថា រុស្ស៊ី បានទទួលមីស៊ីលផ្លោងពីប្រទេសអ៊ីរ៉ង់ សម្រាប់សង្គ្រាមនៅអ៊ុយក្រែន ខណៈដាក់ទណ្ឌកម្មថ្មីលើនាវា និងក្រុម ហ៊ុនដែលខ្លួនបាននិយាយថា ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធអ៊ីរ៉ងដល់ទីក្រុងមូស្គូ។

រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានព្រមានអ៊ីរ៉ង់លក្ខណៈ ឯកជនថា ការផ្តល់មីស៊ីលផ្លោងដល់រុស្ស៊ីនឹងបណ្តាលឱ្យ “ស្ថានភាពមានភាពតានតឹងខ្លាំង”  នៅក្នុងសន្និ សីទសារព័ត៌មាននៅទីក្រុងឡុងដ៍ មុនពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវរបស់លោក និងរដ្ឋមន្ត្រី ការបរទេសអង់គ្លេសលោក David Lammy។

លោកបានបន្តថា “ពេលនេះរុស្ស៊ីបានទទួលមីស៊ីលផ្លោងទាំងនេះ ហើយទំនងជានឹងប្រើប្រាស់ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ទៀតប្រឆាំងនឹងអ៊ុយក្រែន” យោងតាមការស៊ើបការណ៍សម្ងាត់ ដែលលោកនិយាយថា ត្រូវបាន ចែករំលែកជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិកជុំវិញពិភពលោក។

សហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណនាវាដែលមានដោតទង់ជាតិរុស្ស៊ីចំនួន ០៩គ្រឿង ដែលខ្លួនបាន និយាយថា បានជាប់ពាក់ព័ន្ធក្នុងការដឹកជញ្ជូនអាវុធពីប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី ដោយកំណត់នាវា ទាំងនោះថាជា “ទ្រព្យសម្បត្តិដែលត្រូវបានរាំងខ្ទប់” ក្រោមរបបទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន យោងតាម គេហទំព័ររបស់ក្រសួងរតនាគារ។