General Commissariat of National Police
.

ទីភ្នាក់ងារហ្គាហ្សា បាននិយាយថា មនុស្សរាប់សិបនាក់ បានស្លាប់ និងរងរបួស នៅក្នុងការវាយប្រហាររបស់ អ៊ីស្រាអែល ទៅលើជំរុំតង់ក្នុងតំបន់

Loading

CAIRO, Sept 10 (Reuters) – នៅព្រឹកថ្ងៃអង្គារ សេវាកម្មសង្គ្រោះបន្ទាន់សម្រាប់ជនស៊ីវិលនៅក្នុងតំបន់បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរុំតង់សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនបានសម្លាប់ និងបង្ករបួសដល់មនុស្ស ៦៥នាក់ នៅតំបន់ហ្គាហ្សាភាគខាងត្បូង ខណៈយោធាអ៊ីស្រាអ៊ែលបាននិយាយថា ខ្លួនបានកំណត់គោលដៅទៅលើមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហាម៉ាស។

ប្រជាជន និងក្រុមគ្រូពេទ្យបាននិយាយថា ជំរុំតង់មួយនៅជិតទីក្រុង Khan Younis ក្នុងតំបន់ Al-Mawasi ដែលត្រូវបានកំណត់ជាតំបន់មនុស្សធម៌ ទទួលរងការវាយប្រហារដោយកាំជ្រួចយ៉ាងតិច ០៤គ្រាប់។ ជំរំ​នេះ​មាន​ប្រជាជន​ប៉ាឡេស្ទីន​ដែល​ភៀស​ខ្លួន​ចេញ​ពី​កន្លែង​ផ្សេងៗគ្នា។

សេវាសង្គ្រោះបន្ទាន់ស​ម្រាប់ជនស៊ីវិលក្នុងតំបន់ហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់តង់ ២០ត្រូវបានឆេះ ហើយមីស៊ីលបានបណ្តាលឱ្យមានរណ្ដៅជ្រៅដល់ទៅ ០៩ម៉ែត្រ ខណៈដែលជនរងគ្រោះទាំង ៦៥នាក់នោះ រួមមានស្ត្រី និងកុមារ ប៉ុន្តែមិនបានផ្តល់អំពីចំនួនជាក់លាក់ទេ។

ក្រសួង​សុខាភិបាល​ហ្គាហ្សាមិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ ​ ស្តីពី​តួលេខ​អ្នក​ស្លាប់​នោះ​ទេ។ ប៉ុន្តែមុននេះ ទីភ្នាក់ងារសារព័ត៌មាន Shehab ដែលគាំទ្រដោយក្រុមហាម៉ាសបាននិយាយថា ជនជាតិប៉ាឡេស្ទីន ៤០នាក់ត្រូវបានសម្លាប់៕

Palestinians inspect the site following Israeli strikes on a tent camp sheltering displaced people, amid the Israel-Hamas conflict, at the Al-Mawasi area in Khan Younis, in the southern Gaza Strip, September 10, 2024. REUTERS/Mohammed Salem