SEOUL, Sept 10 (Reuters) – នៅថ្ងៃអង្គារ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា នាពេលបច្ចុប្បន្ន ប្រទេសនេះកំពុងអនុវត្តគោលនយោបាយ កសាងកម្លាំងនុយក្លេអ៊ែរ ដើម្បីបង្កើនចំនួនអាវុធនុយក្លេអ៊ែរ “ឱ្យបានឆាប់រហ័ស” ។
KCNA បាននិយាយថា កាលពីថ្ងៃចន្ទ នៅក្នុងសន្ទរកថានៅថ្ងៃខួបនៃការបង្កើតប្រទេសកូរ៉េខាងជើងលោក គីម បាននិយាយថា ប្រទេសនេះត្រូវតែរៀបចំឱ្យបានហ្មត់ចត់បន្ថែមទៀតនូវ “សមត្ថភាពនុយក្លេអ៊ែរ និងការត្រៀមខ្លួនដើម្បីប្រើប្រាស់ឱ្យបានត្រឹមត្រូវគ្រប់ពេលវេលាក្នុងការធានាសិទ្ធិសន្តិសុខរបស់រដ្ឋ”។
លោកបានបន្តថា វត្តមានយោធាដ៏រឹងមាំគឺ ចាំបាច់ដើម្បីប្រឈមមុខនឹង “ការគំរាមកំហែងផ្សេងៗ ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងបក្ខពួក”។
លោកក៏បានបន្ថែមថា កូរ៉េខាងជើងកំពុងប្រឈមមុខនឹង “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ពីអ្វីដែលខ្លួនបាននិយាយថាជា ប្លុកយោធាមានមូលដ្ឋាននុយក្លេអ៊ែរ ដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់។
គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងត្បូងនឹង បើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិជាមួយ រដ្ឋជាសមាជិក នៃទីបញ្ជាការអង្គការសហប្រជាជាតិ (UNC) នៅថ្ងៃអង្គារ។ UNC ដឹកនាំដោយមេបញ្ជាការយោធាសហរដ្ឋអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង៕