General Commissariat of National Police
.

ពិធីអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនជូនអ្នកបើកបរយានយន្តដឹកកម្មករ និងនិយោជិត និងកម្មករនិយោជិត

Loading

ខេត្តបន្ទាយមានជ័យ ៖ សុវត្តិភាពចរាចរណ៍គឺផ្តើមចេញពីយើងទាំអស់គ្នា នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ក្នុងពិធីអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសុវត្ថិភាពក្នុងការធ្វើដំណើរនិងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនជូនអ្នកបើកបរយានយន្តដឹកកម្មករ និងនិយោជិត និងកម្មករនិយោជិត ដោយមានការជួញចូលរួមពី ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារ ស.ផ.ក ឯកឧត្តម យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅបរិវេណរោងចក្រ HI-TECH APPAREL(CAMBODIA)CO.TTD នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់ពីបេឡាជាតិសន្តិសុខសង្គម និងអាជ្ញាធរពាក់ព័ន្ធ ដែលបានរៀបចំបង្កើតឲ្យមានកម្មវិធី អប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនាពេលនេះគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមអនុវត្តនិងពង្រឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែទូលំទូលាយ។ ជាពិសេសឱ្យមហាជន និងសមីខ្លួនអ្នកបើកបរត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា។ក្នុងនាមអាជ្ញាធរខេត្តសូមអំពាវនាវដល់គ្រប់បណ្ដាលមន្ទីរស្ថាប័ន ជាពិសេសអង្គភាពជំនាញត្រូវមានផែនការគ្រប់គ្រង និងអនុវត្តឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ព្រមទាំងជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់ដឹងអំពីច្បាប់។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ និងឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បទមានប្រសាសន៍លើកឡើងថា៖ពិធីអប់រំផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសុវត្ថិភាពនាថ្ងៃនេះមានគោលបំណង៖ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកច្បាប់ ការគោរពច្បាប់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានបញ្ជាក់ថា៖ បច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែក្រើនរំលឹកឲ្យមន្ត្រីអនុវត្តច្បាប់ពង្រឹងការអនុវត្តច្បាប់និងការត្រួតពិនិត្យព្រមទាំងបានចេញបទបញ្ជាឲ្យអនុវត្តច្បាប់ចំពោះអ្នកបើកបរទាំងឡាយណាដែលប្រព្រឹត្តបទល្មើសចរាចរណ៍ ជាក់ស្ដែងត្រូវតែវាយខ្នោះតែម្ដងមិនបាច់សុំគោលការណ៍នោះទេ ដោយកុំខ្លាចការអន្តរាគមន៍ព្រោះមាននាយករដ្ឋមន្ត្រីជាបង្អែក។

ទន្ទឹមជាមួយគ្នានោះឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដោយបើកបរត្រូវគោរពច្បាប់ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយាន្តទោះជិតឬឆ្ងាយ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ក្នុងពេលធ្វើដំណើរតាមរថយន្ត នឹងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ពិសេសត្រូវពិនិត្យកង់ ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ពិសេសមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ដើម្បីការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសង្គមជាតិ៕