General Commissariat of National Police
.

ប្រធានាធិបតីចិន លោក ស៊ី និងប្រធានាធិតបីរុស្សីលោកពូទីន បានផ្ញើលិខិតអបអរទៅកាន់មេដឹកនាំ លោកគីម ជុងអ៊ុនក្នុងឱកាសខួប នៃការបង្កើតប្រទេសកូរ៉េខាងជើង

Loading

SEOUL, Sept 9 (Reuters) – នៅថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយថា ប្រធានាធិបតីចិន លោកស៊ី ជីងពីង និងប្រធានាធិបតីរុស្ស៊ីលោកពូទីន បានផ្ញើលិខិតអបអរទៅកាន់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ក្នុងឱកាសខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង។

យោងតាម ​​KCNA លោកពូទីនបាននិយាយថា “ខ្ញុំប្រាកដថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរុស្ស៊ី និងកូរ៉េខាងជើង នឹងត្រូវបានពង្រឹងតាមរបៀបដែលបានគ្រោងទុក ដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង”។ កូរ៉េខាងជើងមានឈ្មោះពេញថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងហៅកាត់ថា DPRK។

KCNA បាននិយាយថា ចំណែកលោក ស៊ី បានអំពាវនាវឱ្យមានទំនាក់ទំនងជាយុទ្ធសាស្ត្រ និងកិច្ចសហ-ប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយកូរ៉េខាងជើង នៅក្នុងលិខិតរបស់លោក។

កាលពីឆ្នាំមុន លោក គីម បានប្រារព្ធទិវាបង្កើតប្រទេសនៅថ្ងៃទី០៩ ខែកញ្ញា ជាមួយនឹងក្បួនដង្ហែរនៃក្រុមទាហានប៉ារ៉ា និងការផ្លាស់ប្តូរការទូត ដែលលោកបានប្តេជ្ញានឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយចិន និងរុស្ស៊ី៕

Russian President Vladimir Putin shakes hands with Chinese President Xi Jinping during a meeting on the sidelines of the Shanghai Cooperation Organization (SCO) summit in Astana, Kazakhstan July 3, 2024. Sputnik/Pavel Volkov/Pool via REUTERS/ File Photo