General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៩ ខែកញ្ញា រកឃើញយានយន្តល្មើសចំនួន ៣១១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៩៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៥៦គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១៣៥គ្រឿង និងម៉ូតូ ៣២១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣១១គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៨៦គ្រឿង និងម៉ូតូ ២២៥គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៩ថ្ងៃ ពីថ្ងៃទី១-០៩ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៣,៩៣៤គ្រឿង, រថយន្តធំ ៥៦គ្រឿង, រថយន្តតូច ១,៤៥៧គ្រឿង, ម៉ូតូ ២,៤២១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៦២៥គ្រឿង, រថយន្តធំ ៣៥គ្រឿង, រថយន្តតូច ៨៧៦គ្រឿង និងម៉ូតូ ១,៧១៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕