General Commissariat of National Police
.

ឯកឧត្តម ឧត្ដមសេនីយ៍ឯក​ សាន​ ស៊ីណា​ បេីកកម្មវិធីការងារសវនកម្មផ្ទៃក្នុង​ សម្រាប់ការិបរិច្ឆេទឆ្នាំ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ

Loading

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២៤​ នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ បានបេីកកម្មវិធីការងារសវនកម្មផ្ទៃក្នុង​ សម្រាប់ការិបរិច្ឆេទឆ្នាំ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។​

ក្រោមអធិបតីភាព​ឯកឧត្តម ឧត្ដមសេនីយ៍ឯក​ សាន​ ស៊ីណា​ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង​នឹងជាអនុប្រធានគណប្រតិភូសាវនកម្ម​ តំណាងដ៍ខ្ពង់ខ្ពស់ ​ឯកឧត្ដម​ ឧត្ដមសេនីយ៍ឯក​ ងួន​ ស្រេង​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង​ រួមជាមួយប្រតិភូអម​ដំណេីរ​ ។

ដោយមានការចូលរួមពីលោក-លោកស្រីអធិការរង​ លោក​-លោកស្រីនាយ-នាយរងផ្នែក​ -ប៉ុស្ដិ៍​ និងមន្រ្ដីពាក់ព័ន្ធដែលបានចូលរួមផងដែរ៕