ព្រះវិហារ ៖ រសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ចិកា ឆ្នាំ២០២៤ និងពង្រឹងជម្រុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” និងលើកទិសដៅការងារបន្ត ។
ក្នុងកិច្ចប្រជុំដែរបានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកអនុផែនលោក លោកស្រីនាយ នាយរងការិយាល័យ លោកលោកស្រីអធិការ អធិការរងក្រុង ស្រុកទាំង ០៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍ សរុបប្រមាណ ២១៥នាក់ ស្រី ១៤នាក់។
កិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯក ឆន សំអុល នាយការិយាល័យសរុបផែនការ អានរបាយការណ៍សង្ខេបស្តីពីលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ចិកា ឆ្នាំ២០២៤ ជូនគណៈអធិបតី និងសមាជិកនៃអង្គពិធី។
បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ ធ្វើការផ្សព្វផ្សាយគណៈកម្មការ និងអនុគណៈកម្មការរៀបចំសន្និបាតប្រចាំឆ្នាំ ២០២៤។
លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានផ្តល់កិត្តិយសចែកជូនលិខិតសរសើរដល់នាយនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារចំនួន ៧៥រូប ។
លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានមានប្រសាសន៍ដឹកនាំ និងមតិបូកសរុបជូនសមាជិកនៃអង្គពិធី ដោយបានធ្វើការគោតសរសើរដល់កងកម្លាំងទាំងអស់ ដែលខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីបកាលពីថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរម្មណីយ៍ដ្ឋានទំនប់ ៩៥ កន្លងមកនេះបានល្អប្រសើរ និងបានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងទាំងអស់ឲ្យយកចិត្តទុកដាក់បន្តដឹកនាំក្តាប់សភាពការណ៍ ក្តាប់មុខសញ្ញាល្មើសគ្រប់រូបភាពដើម្បីងាយស្រួលក្នុងការបង្ការបង្រ្កាប និងទប់ស្កាត់ឲ្យទាន់ពេលនៅក្នុងភូមិសាស្រ្តខេត្ត និងបន្តអនុវត្តផែនការសកម្មភាពរបស់ស្នងការដ្ឋានឲ្យបានល្អ។
លោកស្នងការ បានបន្តជម្រុញលើការងារចុះផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ននៅតាមបណ្តាលមូលដ្ឋានក្នុងភូមិឃុំសង្កាត់ និងក្រុង/ស្រុកទាំង ០៨ អោយមានអត្តសញ្ញាណប័ណ្ណប្រើប្រាស់គ្រប់គ្នាចាប់ពីអាយុ១៨ឆ្នាំ និងលើសពីនេះទៀតលោកស្នងការ បានដាក់ចេញនូវបទបញ្ជារឲ្យការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ និងអធិការក្រុង/ស្រុកទាំង០៨ ត្រួតពិនិត្យលើរថយន្តពន្លត់អគ្គីភ័យឧបករណ៍ សម្ភារៈប្រើប្រាស់ ដើម្បីត្រៀមបង្ការទប់ស្កាត់ រាល់អគ្គីភ័យដែលកើតមានឡើងជាយកថាហេតុនារដូវក្តៅខាងមុខនេះ និងបន្តជម្រុញការសហការជាមួយអង្គការស៊ីម៉ាកដើម្បីធ្វើការត្រួតពិនិត្យលើអាវុធគ្រឿងផ្ទុះគ្រប់ប្រភេទដែលបន្សល់ទុកពីសម័យសង្រ្គាមដើម្បីធ្វើការកំទិចចូល។
ចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា សូមគោរពជូនពរគណៈអធិបតី និងសមាជិក សមាជិកាជូបតែរពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខះ ពលះកុំបីឃ្លៀតឡើយ៕